khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ ធុល នាង ព្រមទាំងក្រុមគ្រួសារ បា្ររព្វពិធីបុណ្យសព ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា
     
    ចែករំលែក ៖

    ឯកឧត្តម ម៉ម ប៊ុននាង ប្រធានណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០)  និងលោកជំទាវ ធុល នាង ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធីនិមន្តព្រះសង្ឃស្វាធ្យាយសត្តប្បករណាភិធម្ម គោរពឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា  ត្រូវជាម្តាយក្មេកឯកឧត្តម ម៉ម ប៊ុន នាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា  ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០១:៣៥នាទី  រំលងអធ្រាត្រ នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅគេហដ្ឋានផ្ទះលេខ២២២ ផ្លូវ បេតុង ភូមិក្ខាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះសួរសុខទុក្ខ​ និង​គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅខេត្ត​កំពត
    thumbnail
     
    លោកជំទាវ មាន សំអាន និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ផ្ទះ និងគោ ជូនគ្រួសារក្រីក្រក្នុងស្រុកឆ្លូង ខេត្តក្រចេះ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងសភាពការណ៍ថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ